នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៣ នៃអង្គភាពថវិកា នៃ កសហវ. ដឹកនាំលោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងឯកឧត្តមអគ្គលេខាធិការ, និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកា នៃអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានសហប្រត្តិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិឌ្ឍន៍, អគ្គាធិការដ្ឋាន, និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។